ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS) សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែកុម្ភះ ឆ្នាំ ២០២៥

វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS) សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤
នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS) សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ ជូនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្ត លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក យុន ហុងឡេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ ។
ដើម្បីឱ្យការអនុវត្តស្របតាមទិសដៅកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងធានាដល់ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងនាមជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបានរៀបចំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Register Management Information System-SARMIS) ដល់គ្រប់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលនេះជាលើកទី០៣ផងដែរ ដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនរដ្ឋបាលក្រុង-ស្រុក មន្រ្តីជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ-សង្កាត់ ដែលប្រព្រឹត្តទៅនាថ្ងៃនេះ។

ព័ត៌មានទាក់ទង